ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! ព្រះមហាក្សត្រ នឹងស្តេចយាងទៅចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកនេះ សម្តេចព្រះរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងស្តេចយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។សូមបញ្ជាក់ថា, នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានសំណួរមួយលើកឡើងអំពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានតបតាមការបង្គំថ្វាយ នឹងស្ដេចយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនមានប្រសាសន៍ថាកម្ពុជាគឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន បានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិនជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងាប៉េកាំង។ ព្រះករុណាព្រះមហាក្សត្រគឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រដែលរដ្ឋធានីប៉េកាំងនឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅនិងរដូវរងា៕

ដោយ៖ សិលា


ចែករំលែក៖