ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនករណីគឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីជួញដូរគឿងញៀនដកហូតថ្នាំញៀន១០កញ្ចប់។

ការចុះឃាត់ខ្លួននេះបានធ្វើឡើងនៅម៉ោង ៩ព្រឹកថ្ងៃទី​ ០៣ ខែ​ កុម្ភៈ​ ឆ្នាំ២០២២ នៅត្រង់ចំណុច ផ្លូវបេតុង​ ក្រុមទី៣​ ភូមិខ២​ សង្កាត់​ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថាជនសង្ស័យទី១.ឈ្មោះ វ៉ាន់​ យឿម អាយុ​ ៣៦​ ឆ្នាំជនជាតិខ្មែរ​ មុខរបរ​ កម្មករសំណង់​ មានទីលំនៅ​ ភូមិ​ ជ័យជំនះ ឃុំ​ បឹងប្រាំ ស្រុក​ បវិល​ ខេត្ត​ បាត់ដំបង។

ចំណែកជនសង្ស័យទី២.ឈ្មោះ​ ជា​ ចាន់​ អាយុ​ ២៨ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ កម្មករ​ ស្នាក់នៅ​ ភូមិ​ ចក​ ឃុំ​ កកោះ​ ស្រុក​ មោងឬស្សី ខេត្ត​បាត់ដំបង។ 

វត្តុតាងដកហូតរួមមានក្រាមពណ៌សថ្លាចំនួន​ ១០កញ្ចប់​ (ជារបស់ឈ្មោះ​ ជា​ ចាន់)។ ទូរសព្ទ័ដៃចំនួនមួយគ្រឿង​ម៉ាក​Vivoពណ៌ខ្មៅ​ ជារបស់ឈ្មោះ​ វ៉ាន់​ យឿម។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖