ខេត្តសៀមរាប៖ បេីយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ត្រី សើរ វណ្ណៈ នគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ មានករណីក្របីវ័ធប្តីប្រពន្ធវ័យចំណាស់ពីរនាក់ បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះដឹកបញ្ជូនទៅព្យាបាលនៅ ឯមន្ទីរពេទ្យបង្អែកភ្លាមៗ។
ប្រភពដដែលបន្តថា ហេតុការណ៍ខាងលេីនេះ បានកើតឡើងនៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះទាំង២នាក់នេះម្នាក់ឈ្មោះ តែម ម៉ោល ភេទប្រុសអាយុ៦១ ឆ្នាំ និងឈ្មោះ កិក ស៉ិន ត្រូវជាប្រពន្ធ រស់នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (រងបួសធ្ងន់)។
ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះជាប្តីគាត់ បានទៅស្រាយខ្សែក្របីក្នុងក្រោលដើម្បីយកទៅឃ្វាលខណៈកំពុងតែស្រាយខ្សែនោះ ស្រាប់តែក្របី១ក្បាល បានរត់មកវ័ធត្រូវប្តីបណ្តាលឱ្យរបួសធ្ងន់។ ភ្លាមនោះប្រពន្ធឈ្មោះ កិក ស៉ិន បានឃើញ ត្រូវក្របីវ័ធប្តីក៏រត់ទៅជួយត្រូវបានក្របីជល់ រងរបួស ធ្ងន់ផងដែរ។
ក្រោយកើតហេតុ ជនរងគ្រោះរងួទាំងពីរនាក់ ត្រូវបានកូនៗនាំគ្នាដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យខេត្តសៀមរាប៕
ដោយ៖សហការី