ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តកំពតឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពតសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថទឹកឈូនិងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពតធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

   សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើឈ្មោះ ដុំ គីមស៊្រុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ព្រមទាំងដកហូតបានវត្ថុតាងរួមមាន៖

១ -គ្រឿងញៀនចំនួន២២កញ្ចប់(១កញ្ចប់ធំនិង២១កញ្ចប់តូច)ទម្ងន់១០៤.៨៥ក្រាមថ្លឹងទាំងសំបកថង់

២-ម៉ូតូចំនួន១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ គ្មានស្លាកលេខ

៣-ទូរស័ព្ទចំនួន៣គ្រឿង

៤-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង

៥-ថង់ច្រកគ្រឿងញៀន១សម្រាប់ធំ

  បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖