គ្រោះអគ្គិភ័យឆាបឆេះនៅក្នុងស្ថានទូតប្រទេសរុស្ស៊ីនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី ៤ខែកុម្ភៈ បង្ខំឱ្យមន្ត្រីស្ថានទូត បុគ្គលិកត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
គ្រោះអគ្កិភ័យឆាបឆេះចេញពីជាន់ទីពីរនៃអគាររដ្ឋទូត ហើយអូសបន្លាយជាច្រើនម៉ោង ។ គ្រោះអគ្គិភ័យឆាបឆេះបណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិជាច្រើនគិតជាទឹកប្រាក់ប្រហែល១០០លានប៉េសូ(Peso) ប្រមាណ២លានដុល្លារអាមេរិក ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវស្វែងរកពីមូលហេតុបណ្តាលឲ្យឆាបឆេះកើតឡើង។
មានរថយន្តពន្លត់អគ្គិភ័យប្រមាណជាង១០គ្រឿងចូលរួមពន្លត់ភ្លើង ដោយប្រើពេលជាច្រើនទើបគ្រប់គ្រងបាន ។ គ្រោះអគ្គិភ័យនោះមិនបណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសនោះឡើយ។ មន្ត្រីទូត និងបុគ្គលិកបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ៕
ដោយ៖សាធី(រូបថត៖ Russian Foreign Ministry.)