ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន៧កញ្ចប់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនបានចំនួន៧កញ្ចប់តូច ការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុច  ផ្លូវលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់ 

១/ឈ្មោះ ទីន រនី ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម មានទីលំនៅ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។         

២/ឈ្មោះ សុះ សាឡេះ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម មានទីលំនៅ ផ្ទះជួល  ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មករ  ។                                

-សម្ភារដកហូតរួមមាន ៖

   *ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៧កញ្ចប់ (ជារបស់ជនសង្ស័យឈ្មោះ ទីន រនី)

   *ម៉ូតូ ០១ គ្រឿងម៉ាក Msx ពណ៌ខ្មៅ  ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-4403។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ 

ដោយ៖ ជីណា


ចែករំលែក៖