ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាឌ្រីមសេ១២៥សាកកម្លាំងជាមួយCBRរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយនឹងម៉ូតូ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២
វេលាម៉ោង ១០និង៣០នាទី ត្រង់ចំណុចផ្លូវបំបែកជាបួន ខាងមុខខ្លោងទ្វារវត្តរំលក ស្ថិតក្នុងភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ លើផ្លូវខេត្ត1TK1 ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១-១២។
សមត្ថកិច្ចបានឲ្យដឹងថាមករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4713 មានទិសដៅឆ្លងផ្លូវពីកើតទៅលិច បើកបរដោយឈ្មោះ កែវ ឆន ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរមេភូមិរង មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស បានបុកជាមួយម៉ូតូម៉ាកCBR ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CV-2637 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ សាយ ធុច ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មាននៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) រងរបួសស្រាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកអង្គរបូរី។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងខាងលើនេះគឺមកពី អ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CF-4713 បើកបរមិនគោរពសិទ្ធិអាទិភាព ៕

ដោយ៖ស សម


ចែករំលែក៖