ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយ៉ាន់ដាយបើកបុករះទៅលើឡំប្រឺតា និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

.  ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយបានបើកបុករះទៅលើឡំប្រឺតា និងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យបុរសដែលជាម្ចាស់ឡំប្រឺតារងរបួសធ្ងន់។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ខាងមុខខ្លោងទ្វារវត្តសំរោងអណ្តែត  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកឡំប្រឺតាដឹកភ្ញៀវ២នាក់ធ្វើដំណើរចេញពីខ្លោងទ្វារវត្តសំរោងអណ្តែត ក្នុងទិសដៅពីលិចទៅកើតបម្រុងនឹងបត់ឆ្វេង ហើយខណ:មកដល់ភ្លើងស្តុបក៏មានរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-4875 បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតទៅបុកឡំប្រឺតា និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើមទៅមុខលែងរួច និងបណ្តាលឱ្យអ្នកបើកឡំប្រឺតា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

   បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌសែនសុខ សហការជាមួយកម្លាំងជំនាញចរាចរណ៍រាជធានីភ្នំពេញបានចុះមកវាស់វែង និងឃាត់អ្នកបើកបររថយន្តបង្កហេតុយកទៅសាកសួរ។  ចំណែករថយន្តនិងឡំប្រឺតា ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖