ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់លង់ទឹកប្រឡាយស្លាប់

ចែករំលែក៖

ខេត្តតាកែវ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលគេប្រទះឃើញសាកសពបុរសម្នាក់បានលង់ទឹកប្រឡាយស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩ និង១៥នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅប្រឡាយទឹក ចំណុចប្រសព្វភូមិបី គឺភូមិប្រជុំ ភូមិត្រពាំងរបើម និងភូមិគ្រាំងស្វាយ ស្ថិតក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ខាងកើតវត្តអង្គសំរិទ្ធចំងាយ២៥០ម៉ែត្រ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ទឹម មេត ភេទ ប្រុស អាយុ២១ឆ្នាំ គ្មានទីលំនៅពិតប្រាកដ រស់នៅតាមវត្ត មានស្រុកកំណើត ភូមិព្រៃមោគ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្ត តាកែវ(ជនអានាថា) ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាក្នុងករណីខាងលើនេះត្រូវបានលោកមេភូមិទាំង៣ភូមិ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ និងព្រះសង្ឃបានយកសពមកធ្វើបុណ្យនៅវត្តអង្គសំរិទ្ធ ៕

ដោយ៖ ស សម


ចែករំលែក៖