ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តាមរយៈកាម៉េរាស្វ័យប្រវត្ត ដែលក្រុមជំនាញបរិស្ថានថតបានស្វាត្រោសកំពុងរស់នៅដោយសុខសាន្តនៅក្នុងព្រៃកម្ពុជា។
ស្វាត្រោស មានឈ្មោះអង់គ្លេស៖ Long-tailed Macaque និងឈ្មោះវិទ្យាសាស្រ្ត៖ Macaca fascicularis)។ ស្វាប្រភេទនេះមានក្បាល និងកន្ទុយពណ៌ចាស់ជាងចំហៀងនៃដងខ្លួនដែលមានពណ៌ភ្លឺរលោង។ កន្ទុយមានប្រវែង១/៣ នៃប្រវែងក្បាល-ដងខ្លួន ហើយមានកន្ទុយកោងជាទម្ពក់បះទៅលើ។ ដោយឡែក នៅលើក្បាលមានក្រយ៉ៅពណ៌ត្នោតចាស់ ដែលមានរោមខ្លីបះត្រង់ៗមើលទៅរាងដូចមួកកាតិប។
ស្វាត្រោសរស់នៅក្នុងតំបន់ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង និងព្រៃល្បោះ ដោយនៅជាហ្វូងមានចំនួនចាប់ពី៥-៦ក្បាល ឬអាចរហូតដល់ ៤០ក្បាល។ សត្វស្វាប្រភេទនេះមានវត្តមាននៅស្ទើរគ្រប់ទីកន្លែងក្នុងតំបន់ព្រៃនៃប្រទេសកម្ពុជា លើកលែងតែតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប៕
ដោយ៖ ស សម