ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ធ្លាក់ចេញពីតំបន់ Top 4 ខណៈ West Ham ធ្វើបានល្អឡើងមកលេខ៤នៅ Premier League

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីក្រុមកំពូលទាំង៤ (Top 4) របស់ Premier League ខណៈដែលគ្រាប់បាល់ដំបូងរបស់កីឡាករ Jay Rodriguez ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៨ កុម្ភៈ បានធ្វើឱ្យក្លិបបាតតារាង Burnley ទទួលបាន១ពិន្ទុដ៏មានតម្លៃនៅឯកីឡដ្ឋានTurf Moor របស់ខ្លួន។

សម្រាប់ការប្រកួតនោះក្រុមបិសាចក្រហម Man United បានគ្រប់គ្រងការលេង និងមានឱកាសភាគច្រើននៅតង់ទី១ ហើយនៅនាទីទី១៨ខ្សែបម្រើ Paul Pogba បានស៊ុតនាំមុខក្រុមម្ចាស់ផ្ទះ១គ្រាប់ដែលជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងរដូវកាលនេះ។ក្នុងការប្រកួតនោះនៅ​តង់​ទី១ ធ្វើឲ្យអ្នកចាំទី Nick Pope របស់ក្រុម Burnley បាន​សង្គ្រោះ​យ៉ាង​ល្អពីការស៊ុតរបស់Marcus Rashford, Edinson Cavani និង Raphael Varane។

ផ្ទុយទៅវិញ ក្រុម Burnley បានបង្កើតឱកាសនៅក្នុងតង់ទី២ នាទីទី៤៧ខណៈដែលកីឡាករ Rodriguez បានស៊ុតបាល់តាមស្មើនិងជាការស៊ុតបញ្ចូលទីគ្រាប់បាល់ទី១០០ក្នុងអាជីពរបស់គាត់។

លទ្ធផលនេះមានន័យថា United ធ្លាក់ទៅលេខ៥ដោយក្រុមទាំង៣នៅខាងក្រោមពួកគេសុទ្ធតែមានលទ្ធភាពតាមចាប់យកឱកាសពួកគេ ប្រសិនបើពួកគេឈ្នះការប្រកួតនៅក្នុងដៃ។ ចំណែក Burnley មាន​៤​ពិន្ទុ​ពី​សុវត្ថិភាព ប៉ុន្តែ​មិន​ដែល​ចាញ់​៣​ប្រកួតជាប់គ្នា បើ​ទោះ​បី​ជាធ្លាប់ចាញ់រហូត​ដល់​ទៅ១០ប្រកួត​កាលពីមុនក៏​ដោយ។

ចំណែកក្រុមញញួរធំ West Ham បានយកឈ្នះក្រុមភ្ញៀវ Watfotd ក្នុងលទ្ធផល១ទល់០ ធ្វើឲ្យក្រុម West Ham បានឡើងទៅឈរក្នុងចំណាត់ថ្នាក់កំពូលទាំង៤របស់ Premier League ដែល១គ្រាប់រកបានដោយកីឡាករ Jarrod Bowen នៅនាទីទី៦៨ ។

លទ្ធផលនេះបានពង្រីកការប្រកួតលីគដែលមិនឈ្នះរបស់ក្រុម Watfotdដល់ទៅ១០ប្រកួត ហើយកំពុងឈរក្នុងតំបន់ដែលត្រូវកាត់ចោល ៕

ដោយ៖ ភារៈ(រូបភាព ៖​ BBC Sport)


ចែករំលែក៖