មានការចាប់អារម្មណ៍ថាតារាពហុជំនាញ និងជាអ្នកវប្បធម៌និយម អ្នកនាង ស៊ូ ដាណេ បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយកាលពីថ្មីៗនេះ ពិសេសជុំវិញការលើកឡើងអំពីបុគ្គលជាសិល្បករល្បីឈ្មោះបានចុះកិច្ចសន្យាផ្សព្វផ្សាយពីផលិតផល និងសេវាកម្មស្រាបៀរ,ល្បែងស៊ីសងអនឡាញ ,ផលិតផលប៉ះពាល់សុខភាពនោះ។
តារាស្រី និងជាគ្រូបង្ហាត់របាំរូបនេះបានលើកឡើងថា បុគ្គលសិល្បៈ ដែលចុះកុងត្រាផ្សព្វផ្សាយ ស្រាបៀរ,ល្បែងស៊ីសងអនឡាញ ,ផលិតផលប៉ះពាល់សុខភាពជាតិ។ ខ្ញុំចាត់ទុកជាកំពូលអ្នកសិល្បៈ ត្បាញអាយ ។អ្នកមិនទាន់បានធ្វើអ្វីដើម្បីតបស្នង ក្តីស្រលាញ់ដែលជាអ្នកគាំទ្ររបស់អ្នកផង (fan) បែរជាបំផ្លាញពួកគាត់ ដោយចេតនាទៅវិញ ។នេះគ្រាន់តែជាសារដាស់តឿនស្មារតីដ៏ឡេឡឺរបស់ខ្ញុំតែប៉ុណ្ណោះ!សង្ឃឹមថា រៀមច្បងនិងសិស្សប្អូនមេត្តាយោគយល់ ជនក្រៅសង្គមសិល្បៈ ម្នាក់នេះផង។ សារនេះភ្ជាប់ដោយវីរសិល្បករជើងចាស់គឺលោក ណុបណែម និង លោកស្រីណារីហែម ហើយសារនេះក៏ទទួលបានការចែករំលែក និងបញ្ចេញយោបល់ជាច្រើន។
ទោះជាយ៉ាងណានេះក៏មិនមែនជាលើកដំបូងនោះដែរដែលសិល្បករមួយចំនួនត្រូវបានទស្សនិកជនលើកឡើងអំពីការចូលរួមផ្សព្វផ្សាយលើផលិតផល និងសេវាកម្មខាងលើក្នុងនោះក៏មានសិល្បករមួយចំនួនបានបញ្ចេញមុខ និងធ្វើការបដិសេធមិនទទួលថតផលិតផល ឬសេវាកម្មស្រាបៀរ,ល្បែងស៊ីសងអនឡាញ ,ផលិតផលប៉ះពាល់សុខភាពនោះទេ បើទោះបីជាគេដឹងថាការថតផ្សព្វផ្សាយលើផលិតផល សេវាកម្មទាំងនោះបានប្រាក់កម្រៃខ្ពស់ជាផលិតផលសេវាកម្មធម្មតានោះក៏ដោយ៕
ដោយ៖ វឌ្ឍនា