ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លនជនសង្ស័យ៣នាក់ករណីចោកម្ម (លួចកាត់ខ្សែភ្លើង)

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលរដ្ឋបាលបាវិតបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីចោកម្ម (លួចកាត់ខ្សែភ្លើង)ខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសតាយសេង) ក្រុងបាវិត។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១និង០៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមាន ៖

១. ឈ្មោះ សាន សម្បត្តិ  អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករ មានទីលំនៅភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

២. ឈ្មោះ សំអាត ជីវ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង  ។

៣. ឈ្មោះ មាំ សុខេង ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង  ។

សមត្ថកិច្ចក៏បានដកហូតវត្ថុតាងកំណាត់ខ្សែភ្លើងមួយចំនួនធំ ផងដែរ។

ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាខាងក្រោយតំបន់សេដ្ឋកិច្ចពិសេសតាយសេងមានជនសង្ស័យលួចកាត់ខ្សែភ្លើងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានចុះទៅដល់និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដើម្បីធ្វើការសាកសួរបន្ត។

តាមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាមូលហេតុដោយសាររូបគេត្រូវការប្រាក់ជាបន្ទាន់ទើបធ្វើសកម្មភាពបែបនេះ។

ក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖