ព័ត៌មានទាន់ហេតុការណ៍៖

អត់ស្គាល់ផ្លូវទាប​ខ្ពស់..? បើករថយន្តកុងតឺន័រថយក្រោយចុះទួលមិនប្រយ័ត្នបណ្ដាលឱ្យក្រឡាប់ផ្ងារជើង

ចែករំលែក៖

     ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តសណ្ដោងទូកុងតឺន័រមួយគ្រឿង​ថយក្រោយចុះទួលខ្វះការប្រុងប្រយ័ត្នស្រាប់តែរថយន្តផ្អៀងក្រឡាប់ផ្ងារជេីងម្ខាង បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវលេខ៣៧១​ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ នៅមុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តសណ្ដោងទូកុងតឺន័រមួយគ្រឿង ក្បាលពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3A-2928បានបេីកថយក្រោយចុះទួល ដោយខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរថយន្តផ្អៀងមួយចំហៀងក្រឡាប់ផ្ងារជេីងម្ខាងបណ្ដាលឱ្យរងការខូចខាត តែសំណាងល្អមិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួស​នោះទេ ។ 

    ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងពិនិត្យមេីលជាក់ស្ដែងឃេីញថា​មិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋ​ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ នោះក៏បានឱ្យតំណាងក្រុមហ៊ុន​នៃរថយន្តបង្កខាងលេី ហៅរថយន្តស្ទូច​មកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖