ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិនប្រចាំកម្ពុជា ៖ លោកអគ្គលេខាធិការNOCCបានកោតសរសើរខ្ពស់ចំពោះកីឡាអូឡាំពិករដូវរងាប៉េកាំង

ចែករំលែក៖

 ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ថ្មីៗនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានទទួលកិច្ចសម្ភាសន៍ជាមួយក្រុមសារព័ត៌មានXinhuaដោយបានលើកឡើងថា កីឡាអូឡាំពិករដូវរងាគឺជានិមិត្តរូបនៃសន្តិភាព មិត្តភាព សាមគ្គីភាព ភាពសុខដុមរមនា និងកិច្ចសហប្រតិបត្តិការរបស់ពិភពលោក ដោយមិនបែងចែកពីប្រព័ន្ធនយោបាយ សាសនា និងពូជសាសន៍ឡើយ។ ថ្នាក់ដឹកនាំនិងប្រមុខរដ្ឋនៃបណ្ដាប្រទេសរួមទាំងព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមានព្រះរាជវត្តមាននិងវត្តមានក្នុងពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំង នេះបានឆ្លុះបញ្ចាំងពីការគាំទ្ររបស់ពិភពលោកលើកីឡាអូឡាំពិក និងព្រមទាំងសន្តិភាពនិងសាមគ្គីភាពដែលជាបំណងប្រាថ្នារួមរបស់ពិភពលោក។ កីឡាអូឡាំពិករដូវរងាប៉េកាំងត្រូវបានកត់ត្រាក្នុងទំព័រថ្មីនៃប្រវត្តិសាស្រ្តកីឡាអន្តរជាតិ ច្បាស់ជារួមចំណែកកាន់តែធំធេងក្នុងចលនាអូឡាំពិកនិងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ពាក្យស្លោកប្រធានបទនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំងគឺ”រួមគ្នាឆ្ពោះទៅអនាគត” ដែលឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារួមរបស់សង្គមមនុស្សជាតិក្នុងការកសាងរួមគ្នានូវសហគមន៍វាសនារួមដែលប្រកបដោយសន្តិភាព សាមគ្គីភាព អភិវឌ្ឍន៍រួម និងវិបុលភាព។

សូមបញ្ជាក់ថា, កម្មវិធីប្រកួតថតរូបស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២២កំពុងតែដំណើរការ។ 

ចាប់តាំងពីកម្មវិធីប្រកួតថតរូប”ពាន់រង្វាន់ធនាគារចិន”ស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីចិនដែលរៀបចំឡើងដោយបណ្ដាញរូបថតសារព័ត៌មានចិន, សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជាមក កម្មវិធីនេះក៏ទទួលបានការទាក់ទាញនិងចូលរួមយ៉ាងច្រើនកុះករនៅក្នុងប្រទេសកម្ពុជា។  ប្រធានបទ​នៃ​ការ​ប្រកួត​លើលើកនេះគឺភាពអស្ចារ្យ​ក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំចិនរបស់ប្រជាជន​ចិន​នៅ​កម្ពុជានិង​ប្រជាជនជាប់សែស្រឡាយចិន​នៅកម្ពុជា។  កាលបរិច្ឆេទប្រមូលស្នាដៃចាប់ពីថ្ងៃទី២៥ខែមករា រហូតដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២។ ហើយកម្មវិធីនឹងធ្វើការជ្រើសរើសបេក្ខជនជ័យលាភីលេខ១,២,៣ និងរង្វាន់ប្រជាប្រិយ ហើយរង្វាន់រួមមាន Huawei Mate40Pro5G, Huawei smart watch WatchGT3, កាសឥតខ្សែHUAWEI FreeBuds4 និងHuawei Bluetooth speakerជាដើម។  រង្វាន់ច្រើនសម្បូរបែប ឱកាសជាច្រើនកំពុងរង់ចាំអ្នក គឺជាវេទិកាក្នុងការបង្ហាញស្នាដៃកាន់តែល្អប្រសើរសម្រាប់អ្នក។ ចូរប្រើកាមេរ៉ារបស់អ្នក ដើម្បីកត់ត្រាភាពស្រស់ស្អាតនៃជីវិត យើងខ្ញុំរង់ចាំស្នាដៃរបស់អ្នក៕

ដោយ ៖ សិលា


ចែករំលែក៖