ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកែច្នៃបើកចុះចំណោតដាក់លេខមិនចូលក្រឡាប់ស្លាប់៤នាក់របួស៥នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង  ដោយរថយន្តកែច្នៃក្រឡាប់ខ្លួនឯង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន  ៤នាក់ ក្នុងនោះមាន(ស្រីម្នាក់) របួស០៥នាក់ (ធ្ងន់២នាក់  ស្រាល០៣នាក់)។

 ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡឡើង នៅវេលាម៉ោង០៨ ព្រឹក ថ្ងៃទី១៣  ខែកុម្ភៈ  ឆ្នាំ២០២២ នៅត្រង់ចំណុចលើភ្នំព្រឹក ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក។

  បើតាមលោកវរសេនីយ៍ទោ  ហេង  បារាំង  អធិការនគរបាលស្រុកភ្នំព្រឹក  បានរាយការណ៍ ឲ្យដឹងថា  មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីរថយន្ដកែច្នៃបើកចុះផ្លូវចំណោតហើយដាក់លេខមិនចូលទើបក្រឡាប់ទាំងកំរោលតែម្តង។

 ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ  សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ។ ដោយឡែកសាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណហើយនគរបាលជំនាញកំពុងស្រាវជ្រាវរកគ្រួសារដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

  ចំណែករថយន្តច្នៃយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដំណោះស្រាយតាមច្បាប់ពេលក្រោយ៕

 

ដោយ ៖ ប្រាថ្នា


ចែករំលែក៖