ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មនៅកាណាដាប្រឆាំងការចាក់វ៉ាក់សាំងបាន «ឆ្លងរាលដាល»ដល់ប្រទេសជាច្រើន

ចែករំលែក៖

ការធ្វើបាតុកម្ម «ក្បួនរថយន្តសេរី»នៅក្នុងប្រទេសកាណាដា បានធ្វើឲ្យប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុប អាមេរិកខាងត្បូង អូស្ត្រាលី ធ្វើតាម។

ការធ្វើបាតុកម្មនៅកាណាដាចាប់ផ្តើមនាថ្ងៃទី២៩ខែមករា ដោយបានស្នើដល់រដ្ឋាភិបាលបញ្ចប់កាតព្វកិច្ចចាក់វ៉ាក់សាំង ដល់អ្នកបើកបររថយន្តដឹកទំនិញឆ្លងដែនទៅកាន់អាមេរិក។ ក្រោយមកក៏មានពលរដ្ឋកាណាដាជាច្រើនក៏បាននាំគ្នាចូលរួមធ្វើបាតុកម្មផងដែរ។
បាតុកម្ម នៅក្នុងប្រទេសកាណាដា ក៏បានឆ្លងរាលដាលដល់ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ។ ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប បាននាំគ្នាដង្ហែរក្បួនបាតុកម្ម ដែលចាប់ផ្តើមនៅថ្ងៃទី១៤ខែកុម្ភៈ ហើយទីតាំងចុងក្រោយដែលក្រុមបាតុកម្មនៅក្នុងតំបន់អឺរ៉ុប ជួបជុំគ្នាគឺទីក្រុង Brussels ប្រទេសប៊ែលហ្សុិក។
កាលពីថ្ងៃទី ១០ ខែកុម្ភៈ ក្បួនរថយន្តបាតុកម្មប្រឆាំងកាតព្វកិច្ចចាក់វ៉ាក់សាំង នៅក្នុងប្រទេសប៊ែលហ្ស៊ិក ។ ជាមួយគ្នានេះដែរ ប្រទេសបារាំង មានក្បួនរថយន្តបាតុកម្មជាច្រើនមកពីទីក្រុង Lille Perpignan Nice នាំគ្នាឆ្ពោះទៅកាន់ទីក្រុងប៉ារីស ។
ចំណែកនៅក្នុងប្រទេសហុល្លង់ នៅថ្ងៃទី១២ខែកុម្ភៈ ក្បួនរថយន្តនៅក្នុងប្រទេសហុល្លង់បាន ដង្ហែរក្បួនឆ្ពោះទៅកាន់ទីក្រុងឡាអេ បង្កឲ្យមានការកកស្ទះ។
នៅថ្ងៃទី ១២ខែកុម្ភៈ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ក៏មានក្បួនរថយន្ត បាតុកម្មប្រឆាំងកាតព្វកិច្ចវ៉ាក់សាំង ។

ប៉ូលិសជិត៣ពាន់នាក់បានខិតខំទប់ស្កាត់បាតុកម្មនិងរៀបចំសន្តិសុខសណ្តាប់ធ្នាប់បញ្ចៀសការកកស្ទះ៕ដោយ៖សាធី

រូបថត៖AP


ចែករំលែក៖