ភ្នំពេញ ៖ នារីម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក Range Rover ក្នុងល្បឿនលឿន ហេីយរេចង្កូតបុកភោជនីយដ្ឋាន ឌីសេន ផាលេស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៣ កែងផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងគេឃេីញរថយន្តស៊េរីទំនេីបម៉ាក Range rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-0606 បេីកបរដោយនារីម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦៣ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ទំនងតៃកុងរថយន្តបង្កជាន់ហ្គ៊ែរច្រឡំថាហ្រ្វ័ង ទេីបរថយន្តស្ទុះទៅបុកខាងមុខភោជនីយដ្ឋាន ឌីសេន ផាលេស ធ្វេីឲ្យភ្ញៀវចូលទៅអង្គុយហូបអីរត់ចែកជេីងគ្នាព្រាត និងបណ្ដាលឲ្យបាក់ថូផ្កានិងសំយ៉ាបរងការខូចខាតយ៉ាងដំណំ ។
ក្នុងនោះរថយន្តស៊េរីទំនេីប Range rover ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណងល្អមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលេី និងឃេីញមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ឬគ្រោះថ្នាក់ដល់មនុស្ស ទេីបសមត្ថកិច្ចអនុញ្ញាតឲ្យភាគីម្ចាស់រថយន្តបង្ក និងម្ចាស់ភោជនីយដ្ឋាន សម្របសម្រួលគ្នាមួយជំហាន ។ ចុងក្រោយម្ចាស់រថយន្តបង្កព្រមសងថ្លៃខូតខាតទាំងស្រុងទៅម្ចាស់ភោជនីយដ្ឋាន ឌីសេន ផាលេស ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕
ដោយ ៖ ភារ៉ា ដង្កោ