ក្លិបតោខៀវ Chelsea គ្រោងនឹងគាំទ្រគ្រូបង្វឹកលោក Thomas Tuchelដើម្បីបង្កើនភាពជោគជ័យក្នុងការប្រជែងពានរង្វាន់ជើងឯក Premier League ជានិរន្តរភាពនៅរដូវកាលក្រោយ។ លោក Tuchel បានឈ្នះពានរង្វាន់ជាលើកទី៣របស់គាត់ចាប់តាំងពីបានស្នងតំណែងពីលោក Frank Lampard ជាងមួយឆ្នាំកន្លងទៅ ខណៈដែល Chelsea បានក្លាយជាម្ចាស់ជើងឯក FIFA Club World Cup កាលពីថ្ងៃសៅរ៍ ហើយមានឱកាសក្នុងការប្រជែងយកពានការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹង Liverpool ក្នុងរយៈពេល២សប្តាហ៍ទៀត។
ជាមួយគ្នានេះជ័យជម្នះចុងក្រោយរបស់ Manchester City មានន័យថា Chelsea ដែលបានឈ្នះ Champions League, UEFA Super Cup និង Club World Cup ក្រោមការដឹកនាំរបស់លោក Tuchel បានត្រឡប់ទៅអង់គ្លេសជាមួយនឹង១៦ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Premier League ដោយមានសង្ឃឹមតិចតួចក្នុងការលើកពានលីគកំពូលអង់គ្លេស។
ក្លិប Chelsea ជឿជាក់លើការដឹកនាំរបស់លោក Tuchel និងលទ្ធផលនៃភាពវឹកវរក្នុងការប្រកួតក្នុង League បានរារាំងការប្រជែងពានរបស់ក្លិបហើយមានទំនុកចិត្តថា ក្រុមតោខៀវនឹងនៅតែកំពុងប្រជែងជាមួយ ManCity ដើម្បីដណ្តើមពានក្នុងកាលៈទេសៈផ្សេងៗគ្នា។ ដោយរារាំងរាល់ការធ្លាក់ចុះក្នុងពាក់កណ្តាលរដូវកាលនេះ គេជំនឿថា Chelsea នឹងតស៊ូដណ្តើមពាន រួមជាមួយនឹងការធានាថាក្លិបត្រឡប់មកវិញក្រោមការដឹកនាំរបស់លោក Tuchel ដើម្បីប្រកួតលីគដែលមាននិរន្តរភាពនៅរដូវកាលក្រោយ និងពង្រឹងក្រុមក្នុងអំឡុងពេលរដូវក្តៅខាងមុខ។
ក្រុម Chelsea មានការចាប់អារម្មណ៍ចំពោះការពិតដែលថា លោកTuchel មិនបានប្រើ Covid និងការរងរបួសជាលេសដើម្បីជំរុញឱ្យមានការចុះហត្ថលេខានៅខែមករាដែលមិនចាំបាច់ដែលអាចបណ្តាលឱ្យពួកគេមានបញ្ហាកីឡាករនោះទេ។ ផ្ទុយទៅវិញ បុរសសញ្ជាតិអាឡឺម៉ង់រូបនេះ និងក្លិបបានសម្រេចចិត្តប្រើប្រាស់ធនធានដែលមានដើម្បីរ៉ាប់រងរបួសដូចជាកីឡាករ Ben Chilwell និង Reece James ។
ខ្សែការពារ Jules Kounde របស់ Sevilla នៅតែជាគោលដៅអាទិភាពដែលក្លិប Chelsea នឹងព្យាយាមចុះហត្ថលេខាម្តងទៀត ហើយខ្សែការពារម្នាក់ទៀតអាចចូលមកជាមួយគាត់ ប្រសិនបើក្រុមតោខៀវបាត់បង់កីឡាករច្រើនជាងមួយរូបក្នុងចំណោមកីឡាករទាំង៣របស់ពួកគេដែលផុតកុងត្រានៅរដូវក្តៅនេះគឺ Antonio Rudiger, Andreas Christensen និង Cesar Azpilicueta ៕
ដោយ៖ ភារៈ(រូបភាព ៖ telegraph.com)