ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ សហការជាមួយនគរបាលស្រុកអង្គស្នូល ធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ) នៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបណ្តោយផ្លូវជាតិលេ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះឈ្មោះ លី រ៉ាហ្សាគីរិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១២៥ ផ្លូវជាតិលេខ៥ ភូមិ’ក’សង្កាត់ច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ។
ចំណែកជនសង្ស័យមាន ៖
១-ឈ្មោះយឹម ចាន់ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកអង្គស្នួល ខេតុ្តកណ្តាល (គ្មានសារធាតុញៀន) អវិជមានកូវីដ-១៩។
២-ឈ្មោះ ឌុក ភារ៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩។
៣-ឈ្មោះ សាវឿន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកសង្គស្នូល ខេត្តកណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។
ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ម៉ូតូ២គ្រឿង ១-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល1AB.3299 ២-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ1GH.8696 ។
សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ បានជិះម៉ូតូបណ្តោយផ្លូជាតិលេខ៥ ពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុ ក៏ជិះម៉ូតូវ៉ាម៉ូតូក្រុមជនសង្ស័យ ដែលមានគ្នា១០នាក់ ជិះម៉ូតូ៦គ្រឿង (ដោយមើលមុខ) ពេលនោះ ជនសង្ស័យក៏បានកាក់ជនរងគ្រោះពីមុខដោយទាញកាំបិតបុ័ងតោ ធ្វើសកម្មភាពកាប់ជនរងគ្រោះ តែជនរងគ្រោះគេចផុត ក៏ត្រូវកញ្ចក់ម៉ូតូបណ្តាលឲ្យខូចខាត(បែកកញ្ចក់)។ បន្ទាប់ពីទទួលបានសភាពការណ៍ខាងលើភ្លាម កំលាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍ឈានទៅឃាត់ខ្លួនបាន៣នាក់ និងបក្ខពួកជនសង្ស័យ៨នាក់ទៀត ជិះរត់គេចខ្លួនបាត់។
បន្ទាប់ពីមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចខណ្ឌ បានសហការណ៍អធិការស្រុកអង្គស្នួលនិងប៉ុស្ត៍រដ្ឋបាលម្កាក់ ឈានទៅឃាត់ជនសង្ស័យ២នាក់ទៀត។
លោកអធិការខណ្ឌ បានឲ្យដឹងថា ១/ឈ្មោះផលសុភាពភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាត្ញៀន)។
២/ឈ្មោះសុីវ តាំងលីភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាតុញៀន)។
បច្ចុប្បន្ននេះ អធិការដ្ឋានខណ្ឌ បាននិងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធី ៕
ដោយ ៖ រ៉ារ៉ា