ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់១០នាក់ដោយរលកសមុទ្រធំៗកួចចេញទៅសមុទ្រនៅឥណ្ឌូនេស៊ី

ចែករំលែក៖

កម្លាំងប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងថា មានមនុស្ស១០នាក់ស្លាប់ ក្រោយពេលរលកសមុទ្រគួចយកក្រុមអ្នកធ្វើសមាធិនៅឆ្នេរសមុទ្រនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២។
ក្រុមអ្នកសមាធិមានគ្នា២៣នាក់បានកាន់ដៃគ្នាអង្គុយនៅឆ្នេរសមុទ្រ Payanganស្ថិតនៅភាគខាងកើតកោះជ្វា ។ អ្នកទាំងនោះនៅជិតមាត់សមុទ្រហើយនៅពេលមានរលកធំៗវាយផ្ទប់កួចយកពួកគាត់ចូលទៅទឹកជ្រៅបណ្តាលឱ្យស្លាប់។
លោក Hery Purnomo មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឱ្យដឹងថា មានសាកសពចំនួន១០នាក់ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រ។ ជាមួយគ្នានោះក៏មានមនុស្ស ១២នាក់ត្រូវបានជួយសង្គ្រោះ និងបុរសវ័យ៤០ឆ្នាំម្នាក់កំពុងបាត់ខ្លួន។
មកទល់ពលនេះគេមិនទាន់ដឹងថាក្រុមអ្នករងគ្រោះនោះចូលរួមពិធីអ្វីនោះឡើយ ដែលមានជនជាតិអ៊ិស្លាមភាគច្រើនរស់នៅ។ ពិធីសមាធិដឹកនាំដោយលោកអាចារ្យម្នាក់ ហើយអ្នកនោះនៅរស់ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ។
មន្ត្រីក្នុងតបន់បានអំពាវនាវដល់អ្នកទេសចរមិនត្រូវហែលទឹកឬទៅក្បែរឆ្នេរដែលមានរលកខ្ពស់ៗនោះឡើយ ព្រោះអាចបង្កគ្រោះថ្នាក់គ្រប់ពេល ៕ ដោយ៖ សាធី

ប្រភពរូបថត៖m.baophapluat.vn


ចែករំលែក៖