ខេត្តតាកែវ ៖ បុរសម្នាក់បានលង់ទឹកបឹងស្លាប់ភ្លាមមួយរំពេចខណៈដែលគាត់ស្រវឹងស្រាខ្លាំងហើយជិះម៉ូតូរេចង្កូតធ្លាក់ចូលក្នុងទឹកបឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៥ និង១៥នាទី ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២២ នៅត្រង់ចំណុចភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយម៉ូតូសេសង់កូរ៉េកញ្ចាស់គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ញឹប ម៉ៅ ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្នួល ឃុំស្រង៉ែស្រុកទ្រាំង ខេត្តតាកែវ ពេលជិះដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ទៅទឹកបឹងតុំដែលមានជម្រៅជ្រៅបណ្ដាលឱ្យលង់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងដោយជនជនរងគ្រោះស្ថិតក្នុងសភាពស្រវឹងស្រា។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យហើយសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សម