ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលខណ្ឌ​ពោធិ៍សែន​ជ័យ ​៖ សម័យនេះហើយនៅមានជនបែបនេះទៀត!

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ទោ​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌ​ពោធិ៍​សែនជ័យ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​​ សម័យនេះហើយនៅមានជនបែបនេះទៀត!

   លោកអធិការ​បានគូសបញ្ជាក់ថា៖​ “ព្រឹកមិញភ្ញាក់ពីដេក មានប្រជាពលរដ្ឋម្នាក់ខលមកខ្ញុំបាទ សួរថា៖​ តើលោកអធិការមែនទេ ខ្ញុំថា បាទហ្នឹងហើយ! គាត់ថាមានបុរសម្នាក់យកឈ្មោះលោកអធិការប្រើ ដើរទារលុយបងប្អូនពលរដ្ឋស្លូតត្រង់ តាមកន្លែងរកស៊ីរបស់ពួកគាត់, ខ្ញុំបាទឆ្លើយវិញថា ខ្ញុំអត់មានជំនួយការអីទេ (គេបោក)​ ហើយក៏មិនបានប្រើបុគ្គលណាម្នាក់ដើរទារលុយទាកាក់អីដែរ” ។

   បន្ថែមពីនេះ​ លោកអធិការ​បានសង្កត់ធ្ងន់ថា​៖​ បើបងប្អូនណាមានបុគ្គលណាយកឈ្មោះខ្ញុំបាទទៅប្រើខុសច្បាប់ សូមមេត្តាជួយថតរូបវា ឬទាក់ទងមកខ្ញុំបាទ 012932666 ខ្ញុំបាទ នឹងផ្តល់ជារង្វាន់លើកទឹកចិត្ត៕

ដោយ​៖សហការី​


ចែករំលែក៖