. ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នា២០២២ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំលើកដំបូងជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយអំពីនីតិវិធីនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងការដោះស្រាយបណ្ដឹងក្នុងដំណាក់កាលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
សូមបញ្ជាក់ថា, កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និង លោក ឯម សុត ប្រធាន គ.ខ.ប ស្វាយរៀង ជាសហប្រធាននៃកិច្ចប្រជុំ។
សមាសភាពចូលរួមមាន ៖
-សមាសភាព គ.ខ.ប ស្វាយរៀង
-ប្រធាន អនុប្រធាន លគ.ខប ស្វាយរៀង
-តំណាងគណបក្សនយោបាយ ចំនួន ០៤ គណបក្ស
-តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាល ចំនួន ០២
-អភិបាល/អភិបាលរងក្រុង ស្រុកទាំង ៨
-តំណាងកងកម្លាំងទាំង ៣ ប្រភេទ
-តំណាងមន្ទីរព័ត៌មានខេត្តស្វាយរៀង
-តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង
-មន្ត្រី លគ.ខប ស្វាយរៀង
សរុបអ្នកចូលរួម ៦៤ នាក់ ស្រី ០៦ នាក់ ៕
ដោយ ៖ សិលា