ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាអាជីវករយកផ្លូវសាធារណៈ និងស្ពាន​ លក់ដូរ និងចតម៉ូតូ រ៉ឺម៉ក បង្កឱ្យកកស្ទះចរាចរណ៍នៅម្តុំផ្សារជម្ពូវ័ន ត្រូវ​បាន​សមត្ថកិច្ច​ចុះ​សម្រួល​ហេីយ​

ចែករំលែក៖

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​សារទរ​ចំពោះ​ចំណាត់​ការ​របស់សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ​ ដែលបានចុះរៀបចំសណ្តាប់ធ្នាប់ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤​ ខណៈបងប្អូនអាជីវករលក់ដូរ បាននាំគ្នាយកចិញ្ចើមថ្នល់ចត ឬលក់ដូរ​បង្កឱ្យមានការកកស្ទះចរាចរណ៍ ជារៀង​រាល់​ថ្ងៃ​។

នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហាបងប្អូនអាជីវករយកផ្លូវសាធារណៈ និងស្ពាន លក់ដូរ និងចតម៉ូតូ រឺម៉ក បង្កឲ្យកកស្ទះចរាចរណ៍ នៅម្តុំផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤  ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោកវរសេនីយ៍ឯក ម៉ន វុធី  អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣  ចុះរៀបចំសណ្តាប់ធ្នាប់ ដោយបានធ្វើការអប់រំណែនាំបងប្អូនអាជីវករលក់ដូរ កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ​ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ 

ជាមួយគ្នានោះ​ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះដែរ​ លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្នបាលផ្សារដេប៉ូទី១ ចុះរៀបចំសណ្តាប់ធ្នាប់ ដោយបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង កុំឱ្យយកចិញ្ចើមថ្នល់ចត ឬលក់ដូរ ដែលបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈ។ 

បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចតរថយន្ត និងម៉ូតូយ៉ាងអាណាធិបតេយ្យបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ នៅចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២១៩Z ក្រោយផ្សារដេប៉ូ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

ដោយ៖ស​ តារា​


ចែករំលែក៖