ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ បេី​កកិច្ចប្រជុំស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ( ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ) ក្រោយបើកដំណើរការអាជីវកម្មឡើងវិញ

ចែករំលែក៖

ភ្នំពេញ​៖​ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ មានរៀបចំ មានកិច្ចប្រជុំ ស្តីពីការគ្រប់គ្រង មណ្ឌលកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ ( ខារ៉ាអូខេ KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ) ក្រោយបើកដំណើរការអាជីវកម្មឡើងវិញ។ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​។ 

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ដោយមានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ និងលោកអភិបាលរងរាជធានីខេត្ត ជាមួយនឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម សេវាកម្មទេសចរណ៍ ក្រោមអធិបតីភាពលោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ជាក់ស្ដែង​ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ​ម្សិលមិញនេះ​ បានដាក់ចេញវីដេអូស៉្បតស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់សេវាកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត(រង្គសាល ឌីស្កូតែក)” តាមគន្លងប្រក្រតីភាពថ្មី​។ 

សូមជម្រាបថា​ ដោយ​អនុវត្តតាមអនុសាសន៍ក្រើនរំលឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្មាំ២០២២ ពាក់ព័ន្ធនឹងសញ្ញាណកត់សម្គាល់ចំនួនអ្នកឆ្លងវីរុសប្រភេទថ្មី(អូមីក្រុង) ក្រសួងទេសចរណ៍ បានចេញវីដេអូស៉្បត ស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់ខារ៉ាអូខេ និងក្លឹបកម្សាន្ត(រង្គសាល ឌីស្កូតែក)” តាមគន្លងប្រក្រតីភាពថ្មី ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្ម និងអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មខារ៉ាអូខេ និងក្លឹបកម្សាន្ត(រង្គសាល ឌីស្កូតែក)ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំទីតាំងរបស់ខ្លួនឱ្យបានសមស្របនឹងគន្លងប្រក្រតីភាពថ្មី ដើម្បីផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព ភាពកក់ក្ដៅ ទំនុកចិត្ត និងមិនបារម្ភពីការឆ្លងមេរោគកូវីដ-១៩៕

ដោយ​៖ស​ តារា​


ចែករំលែក៖