ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រី្តម្នាក់ តាមដីការបស់តុលាការ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តី​ម្នាក់​ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា​ ត្រូវ​បាន​កម្លាំង​នគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើ​ការ​ស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួន យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។

ករណី​ឃាត់ខ្លួន​ស្រ្តី​សង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ត្រង់​ចំណុច​ហាងកាហ្វេ​យីហោ​”AMAZONE “ជិតផ្សារឃ្លាំងរំសេវថ្មី ក្នុងខណ្ឌសែនសុខ។

ស្រ្តី​ជាជនសង្ស័យមានឈ្មោះ ឡាច សុខអ៊ាង ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ ចំណែក​ដេីម​បណ្ដឹងមានឈ្មោះ​ ស៉ីន​ ដង់ជីន​ ជាជនជាតិកូរ៉េ​ ។ 

ក្រោយឃាត់ខ្លួន​ជនសង្ស័យខាងលើនេះ​ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖