ព័ត៌មានទាន់ហេតុការណ៍៖

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​ ព្រោះតែជាប់អន្ទាក់​ព្រាន​

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ​៖​ កម្លាំង​ការពារ​ព្រៃឈើ​សហគមន៍​ដើរល្បាត​ប្រទះឃើញ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់ ខណៈ​ជាប់អន្ទាក់​ព្រាន​ដាច់​រត់​អស់​ជាច្រើន​ថ្ងៃ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន។ 

ហេតុការណ៍​ខាងលេីនេះ​ បានបង្កការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ស្ថិត​ភូមិសាស្ត្រ​ព្រៃ​សន្លុង ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រម​មានជ័យ​។

​ដោយឡែក​ជុំវិញករណីនេះដែរ​ ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យលោក សា ថ្លៃ បាន​ឱ្យ​ដឹងថា សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល ដែល​បាន​ងាប់​បន្ទាប់ពី​ជាប់អន្ទាក់​របស់​ព្រាន ជើង​ក្រោយ ផ្នែក​ខាងស្តាំ បាន​ដាច់ចេញពី​អន្ទាក់​រត់​អស់​ជាច្រើន​ថ្ងៃ​។ មិនតែប៉ុណ្ណោះ​ព្រាន​បាន​នាំ​សត្វ​ឆ្កែ​តាមរក និង​ដេញ​ខាំ​ឱ្យ​រងរបួស រួម​នឹង​ព្រាន​វ៉ៃ​ថែម​ផង​ ទេីប​ធ្វើ​ឱ្យ​វារងរបួសធ្ងន់រហូតទល់តែងាប់​​។​

​បច្ចុប្បន្ន​សត្វ​ទន្សោង​ខាង​លើនេះ​ ត្រូវបាន​ដឹកយក​ទៅ​ទីស្នាក់ការ​កណ្តាល​សហគម​ន៍​សង្ឃ​រុក្ខា​វ័ន ដើម្បី​ធ្វើ​ពិធី​បង្សុកូល និង​កប់​នៅ​ទីនោះ​៕​

ដោយ​៖សហការី​


ចែករំលែក៖