ព័ត៌មានទាន់ហេតុការណ៍៖

Kylian Mbappe ចាប់អារម្មណ៍ផ្ទេរទៅ Liverpool បន្ទាប់ពីផ្លាស់ប្តូរចិត្តពី Real Madrid

ចែករំលែក៖

ចេតនារបស់កីឡាករ Kylian Mbappe ដើម្បីចូលរួមជាមួយក្រុមអធិរាជស Real Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ត្រូវបានរាយការណ៍ថា មានការផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងការគិតថា តារារបស់ក្លិប Paris Saint-Germain រូបនេះបើកចំហក្នុងការចូលរួមជាមួយក្រុមហង្សក្រហម Liverpool ។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដីអេស្ប៉ាញ ហើយថែមទាំងត្រូវបានគេរាយការណ៍ថាបានបដិសេធការផ្តល់ជូនកិច្ចសន្យានៅ PSG ជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។

កីឡាករសញ្ជាតិបារាំងរូបនេះក៏ទទួលរងនូវការដេញថ្លៃដ៏ធំចំនួន១៧១.៧លានផោនដោយក្លិបយក្សអេស្ប៉ាញកាលពីរដូវក្តៅមុន ប៉ុន្តែ PSG បានបដិសេធការផ្តល់ជូននេះ។ ប៉ុន្តែការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញបានស្នើថា Mbappe សង្ឃឹមថានឹងផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ដោយក្រុមរបស់លោក Jurgen Klopp ចាត់ទុកថាជាក្រុមកំពូលតារាង។

Mbappe ត្រូវបានទុកចោលដោយមានអារម្មណ៍មិនសប្បាយចិត្តចំពោះគុណភាពនៃក្រុមរបស់លោក Carlo Ancelotti ដែលធ្វើឱ្យប្រធានក្លិប Real Madrid លោក Florentino Perez ខកចិត្តដែលសង្ឃឹមថានឹងនាំយកកីឡាកររូបនេះមកកាន់ទឹកដី Bernabeu ។

Mbappe គឺជាកីឡាករដែលរកបានគ្រាប់បាល់ជ័យជម្នះឲ្យ PSG យកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទីមួយនៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរកគ្រាប់បាល់ឈ្នះនៅចុងម៉ោង ផុតដៃអ្នកចាំទី ThibautCourtois របស់ក្រុម Real Madrid។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួតនោះ ខ្សែប្រយុទ្ធ Mbappe បាន​និយាយ​អំពី​អនាគត​របស់​គាត់​​ថា “ខ្ញុំ​មិន​ទាន់​សម្រេច​ចិត្ត​ថា​គាត់​ចង់​ធ្វើ​អ្វីទេខ្ញុំមិនបានសម្រេចចិត្តអនាគតរបស់ខ្ញុំទេ ខ្ញុំលេងឱ្យ Paris Saint-Germain ដែលជាក្លិបដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ការប្រកួតមានឥទ្ធិពលលើអនាគតរបស់ខ្ញុំ? ទេ! ខ្ញុំមិនបានសម្រេចចិត្តទេ ខ្ញុំ​ផ្តល់​ឱ្យ​អស់​ពី​សមត្ថភាព​ហើយ​បន្ទាប់​មក​យើង​នឹង​ឃើញ​ថា​មាន​អ្វី​កើត​ឡើង​នៅ​រដូវ​កាល​ក្រោយ” ៕

ដោយ៖ ភារៈ(រូបភាព ៖ dailystar.com)


ចែករំលែក៖