ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជិត៤២២លាននាក់

ចែករំលែក៖

គិតត្រឹមព្រឹកថ្ងៃទី១៩ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបដល់ទៅ៤២១.៨៩០.៦១៦នាក់ និង ស្លាប់ ៥.៨៩១.២៤៤នាក់។ ជាមួយគ្នានេះករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅថ្ងៃទី១៨ខែកុម្ភៈ មានជាង១,៨លាននាក់ និងស្លាប់៩៦៧៩នាក់។ មាន អ្នកជំងឺជាង៣៣៨លាននាក់បានជាសះស្បើយពីជំងឺនេះផងដែរ ហើយមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាង៧១លាននាក់ ក្នុងនោះមាន ៨៥ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់។
ប្រទេសដែលមានករណីឆ្លងច្រើនប្រចាំថ្ងៃនាពេលនេះគឺអាល្លឺម៉ង់ដែលមានករណីឆ្លងសរុប ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មានជាង២០៦ពាន់នាក់។ លំដាប់ទីពីរគឺប្រទេសរុស្ស៊ីមានករណីឆ្លងជាង១៨០ពាន់នាក់ និងទីបីគឺប្រេស៊ីលមានអ្នកឆ្លងកូវីដ-១៩ជាង ១២២ពាន់នាក់។
ចំណែកអាមេរិកវិញឈរលំដាប់កំពូលពីករណីស្លាប់ដោយកូវីដ-១៩ ប៉ុន្តែករណីឆ្លងវិញបានថយចុះខ្លាំង នៅសល់តែជាង១សែននាក់ប៉ុណ្ណោះ។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ១០៨,៤៨០នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ២,០៧០នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ ចំនួន
ករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៨០,០២៤,៥៣១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥៨,៣០០នាក់ និងជាសះស្បើយឡើងសរុបជាង ៥១.៤១លាននាក់ ខ្ពស់ជាងគេបង្អស់នៅលើពិភពលោក៕

ដោយ៖ សាធី(រូបថត៖THX/VNA)


ចែករំលែក៖