ព័ត៌មានទាន់ហេតុការណ៍៖

Man City រំពឹងបន្តជ័យជម្នះទៀតពេលប៉ះក្រុមមាន់ខ្នាយមាសTottenham Hotspur នៅរាត្រីនេះ

ចែករំលែក៖

ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវប្រឈមមុខនឹងក្រុមខ្លាំងម្ចាស់ផ្ទះមេឃខៀវ Manchester City ដែលព្យាយាមកសាងជ័យជម្នះបន្តទៀតនៅលើកំពូលតារាង Premier League នៅពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃសៅរ៍នេះ។

ក្រុមមេឃខៀវ Manchester City កំពុងនាំមុខក្រុមលេខ២ Liverpool ៩ពិន្ទុនៅលើកំពូលតារាង ហើយក្រុមនេះបានឈ្នះការប្រកួតនៅ Premier League ចុងក្រោយលទ្ធផល ៤-០ នៅទឹកដីក្រុម Norwich City ។

ចំណែកក្រុម Tottenham Hotspur បានរងបរាជ័យក្នុងលទ្ធផល ២-០ទល់នឹងក្រុម Wolverhampton Wanderers នៅកីឡដ្ឋានរបស់ខ្លួនក្នុងការប្រកួត Premier League ចុងក្រោយរបស់ពួកគេ ដែលធ្វើឱ្យពួកគេឈរនៅលេខរៀងទី៨ មាន៣៦ពិន្ទុ។ ក្រុមមាន់ខ្នាយមាសស៊ុតបាល់បញ្ចូលទី២៨គ្រាប់ និងរបូតវិញ២៩គ្រាប់ ក្នុង២២ប្រកួត ដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុមលេខ៥ West Ham United ចំនួន៥ពិន្ទុសម្រាប់តំណែងមួយក្នុងក្របខ័ណ្ឌ Europa League ។

នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយក្នុងការប្រកួតក្របខ័ណ្ឌPremier League ក្រុម Tottenham បានឈ្នះ ១-០ នៅក្នុងទឹកដីកាលពីខែសីហា។ ១គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Son Heung-Min នៅនាទីទី៥៥។ កីឡាករ Son Heung-Min គឺជាខ្សែប្រយុទ្ធនាំមុខគេសម្រាប់ក្រុម Tottenham ដោយស៊ុតបញ្ចូលទីបានចំនួន៩គ្រាប់។ គាត់ត្រូវបានជាប់ចំណាត់ថ្នាក់លេខ៤សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងលីគក្នុងឆ្នាំ២០២១-២០២២នេះ។

ងាកមកមើលទម្រង់លេងរបស់ខ្សែប្រយុទ្ធ Raheem Sterling គឺជាកីឡាករសំខាន់សម្រាប់ Manchester City ក្នុងរដូវកាលនេះ។ កីឡាកររូបនេះគឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្លិបជាមួយនឹងគ្រាប់បាល់ចំនួន១០ដែលជាគ្រាប់បាល់ច្រើនជាងគេទី៣នៅក្នុងតារាងពិន្ទុរបស់លីគ។

ក្រុមម្ចាស់ផ្ទះ Manchester City មានការប្រកួតក្នុងការយកឈ្នះលើកីឡដ្ឋាន Etihad ក្នុងរដូវកាលនេះ ដោយឈ្នះ១០ដង ស្មើ១ដង និងចាញ់១ដងក្នុងការប្រកួតចំនួន១២ប្រកួតនៅ Premier League ។ ចំណែកក្រុមTottenham បានលេងនៅក្រៅទឹកដីរបស់ពួកគេចំនួន១០ដងក្នុងលីគក្នុងរដូវកាលនេះ ដោយទទួលបាន១៤ពិន្ទុ(ឈ្នះ៤ ស្មើ២ និងចាញ់៤) ។

ជាមួយគ្នានេះក្រុមមេឃខៀវ Manchester City បានឈ្នះការប្រកួតលីគចំនួន២ជាប់ៗគ្នាក្នុងរដូវកាលនេះ ខណៈដែលក្រុមមាន់ខ្នាយមាសTottenham បានចាញ់ការប្រកួតលីគចំនួន២ជាប់ៗគ្នាក្នុងរដូវកាលនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖