ព័ត៌មានទាន់ហេតុការណ៍៖

ឡេង​ ណូរ៉ា​ ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាគួរឱ្យកោតសរសើរនិងមោទកភាពបំផុតចំពោះកីឡាករ ឡេង​ ណូរ៉ា​ ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ ។ ភាពល្បីរបស់ឡេង​ ណូរ៉ា​ ផ្តើមចេញពីការខិតខំប្រឹងប្រែង លត់ដំជីវិតឱ្យឆ្លងកាត់រសជាតិនៃការតស៊ូដើម្បីមានថ្ងៃនេះសម្រាប់អនាគតខ្លួនឯង និងបានលើកមុខមាត់ប្រទេសជាតិ។ 

  សូមជម្រាបជូនថា  ឡេង​ ណូរ៉ា​ គាត់ជាកូនកំព្រាដែលបានបាត់បង់ឪពុកជាជនជាតិហ្គាណា​តាំងពីគេមានអាយុ៦ឆ្នាំ។ ក្រោយមកយុវជនរូបនេះ​ស្ថិតក្នុងបន្ទុកម្តាយដែលមានកូន៤នាក់​ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នករស់នៅជាមួយ  ឡេង​ ណូរ៉ា​ ក្នុងមណ្ឌលកុមារដូចគ្នាបានត្រេកអរនូវអ្វីដែលឡេង​ ណូរ៉ា​ មានថ្ងៃនេះ ស្មើនឹងលើកកិត្តិយសដល់កុមារកំព្រាទាំងអស់គ្នា ។ 

នៅក្នុងមណ្ឌលកុមារកំព្រាអង្គការនោះ​ ឡេង ណូរ៉ា​ ទទួលបានការមេីលថែ​ រៀនសូត្រ​ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា​ នាឆ្នាំ​ 2019។ ឡេង ណូរ៉ា​ ឈ្នះពានមួយចំនួននៅទីនោះដូចជា​ ពានជេីងឯកវិទ្យាល័យ, Soccer League, ជេីងឯកយុវជន​ FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែងនៅឆ្នាំ២០២១​ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។ 

   ក្នុងក្រុមជម្រេីសជាតិ​គេជាប់តាំងពីឈុត​ U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនឱ្យក្រុមធំក្នុងជំនួប​តទល់អុីរ៉ាក់​ ប្រចាំវគ្គជម្រុះវើលខាប់។ 

  បច្ចុប្បន្ន​ឡេង ណូរ៉ាមានវ័យ​១៧ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម​ U23 បន្ទាប់ពី​ស៊ិន​ សុវណ្ណមករា។

   សូមបញ្ជាក់ថា, ការហ្វឹកហាត់របស់កីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំ មានការព្យាយាម អំណត់ ប្រកបដោយ វិន័យ សម្រាប់ត្រៀមយកជ័យជម្នះចំពោះ

ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២  “ទាំងអស់គ្នា ដើម្បីកម្ពជា”។

សូមជម្រាបថា សម្រាប់ពូល A កម្ពុជា ទទួលបាន៦ពិន្ទុនាំមុខគេហើយ ខណៈឈ្នះ ២ប្រកួត គឺឈ្នះប្រុ៊យណេ ៦-០ និងឈ្នះហ្វីលីពីន១-០ ហើយនៅខាងមុខនេះត្រូវប្រកួតជាមួយទីម័រខាងកើត៕

                                 

ដោយ ៖ សិលា


ចែករំលែក៖