នៅថ្ងៃទី១៨ខែកុម្ភៈ អាមេរិកបានអនុម័តលក់រថក្រោះ រថយន្តចម្បាំងនិងអាវុធជាច្រើនផ្សេងទៀតឱ្យទៅប្រទេសប៉ូឡូញមានតម្លៃរហូតដល់ជាង៦ពាន់លានដុល្លារ ។ កិច្ចព្រមព្រៀងលក់អាវុធខាងលើ កើតឡើងក្នុងពេលដែលរុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រឈមមុខតានតឹងដាក់គ្នា ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសប៉ូឡូញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinបានបញ្ជាក់ថា ការទិញសព្វាវុធជាច្រើននឹងជួយដល់ប្រទេសស្ថិតនៅក្នុងសម្ព័ន្ធមិត្តការពាររួម មានកាតព្វកិច្ចជាងនេះដើម្បីការពារប្រទេសជាសម្ព័ន្ធមិត្តណាតូ។
កិច្ចព្រមព្រៀងទិញអាវុធខាងលើកើតឡើងក្រោយពេលប្រទេសអាមេរិក និងប៉ូឡូញសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីទប់ទល់សកម្មភាពវាយប្រហារពីរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ។ អាមេរិកបានបញ្ជូនទាហាន៤.៧០០នាក់ទៅឈរជើងនៅក្នុងទីតាំង Fort Bragg ប្រទេសប៉ូឡូញដើម្បីជួយការពារសន្តិសុខដល់ប្រទេសនេះ។
កន្លងមកគណៈកម្មការកិច្ចការយោធារបស់សភាអាមេរិក មកពីគណបក្សសាធារណរដ្ឋបានស្នើដល់ រដ្ឋមន្ត្រីការពារជាតិប្រកាសទៅកាន់រដ្ឋសភាដើម្បីអនុម័តលក់អាវុធ ក្នុងគោលដៅពង្រឹងតំបន់ភាគខាងកើត របស់ប្រទេសជាសមាជិកណាតូ ដើម្បីទប់ទល់ជាមួយរុស្ស៊ី ។ សំណើលក់អាវុធនោះត្រូវបានសភាអនុម័តហើយ។
កន្លងមករុស្ស៊ីបានលើកឡើងថា អាមេរិកបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនកាន់តែតានតឹងដើម្បីទីក្រុងវ៉ាស៊ីនតោនសម្រេចគោលដៅរបស់ខ្លួន ។ ការលក់អាវុធទៅឱ្យប្រទេសប៉ូឡូញនាពេលនេះបានបង្ហាញយ៉ាងច្បាស់ថា អាមេរិកកំពុងទទួលបានផលប្រយោជនជាបណ្តើរៗហើយពីវិបត្តិអ៊ុយក្រែន៕ ដោយ៖ សាធី
រូបថត៖Reuters