ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ដួង​ តារា​៖​ កម្លាំងសាមគ្គីបានជួយជីវិតថ្មីនៃគ្រូបង្រៀនខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោក​ ដួង​ តារា​ ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​​​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ “ខ្ញុំសូមជូននូវមហាកុសលផលបុណ្យនៃអំពេីល្អដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមជួយគ្រួសារគ្រូបង្រៀននៅខេត្តបាត់ដំបងថ្ងៃនេះ​ “។ 

លោករដ្ឋលេខាធិការរូបនេះ​ បានបន្ថែមថា​ ថ្ងៃទី១៩ កុម្ភៈ ឆ្នាំ​២០២២នេះ ក្រុមគ្រួសារជាគ្រូបង្រៀន ពូ​ អៀប រដ្ឋា និងមីង ទៀង ប៊ុនណាក់ បានទទួលផ្ទះនិងដីរស់នៅជាកម្មសិទ្ធសារជាថ្មីឡើងវិញ ក្រោមអំពើល្អនៃការចូលរួមចែករំលែករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។​ តម្លៃដែលយេីងបានទិញពីម្ចាស់ថ្មីគឺ​ $27,000.00 ។  

ក្រៅពីផ្ទះ​ យេីងបានទិញអង្ករសម្ភារប្រេីប្រាស់មួយចំនួន​ និងម៉ូតូ​ Honda មួយគ្រឿងសម្រាប់គាត់ដឹកចៅទៅសាលារៀនចម្ងាយ៥គមពីផ្ទះ​ និងសម្រាប់រត់ឌុបគ្រាន់បានចំណូលបន្ថែមខ្លះ។ ពេលនេះផ្ទះនិងដីកំពុងរៀបចំបែបបទកាត់ឈ្មោះជូនទៅពូមីងហេីយ​។

លោក​ ដួង​ តារា​ បានថ្លែងបន្តថា​ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បងប្អូនរួមឈាម និងក្រុមហ៊ុនភូមិមរតកដែលបានចូលរួមចែករំលែកនូវក្តីស្រឡាញ់ជួយទិញផ្ទះនេះយកត្រឡប់មកជូនក្រុមគ្រួសារពូមីងវិញ។ នេះបង្ហាញអោយេីញនូវគុណតម្លៃនៃអំពេីល្អ​ សាមគ្គីភាព​ ក្តីស្រឡាញ់និងការចែកលែកជួយគ្នាទៅវិញទៅមកនៃជាតិសាសន៍យេីងក្រោមម្លប់សន្តិភាព។ 

បងប្អូនបានធ្វើមហាបុណ្យដ៏អស្ចារ្យជូនជាការដូរតបស្នងនូវគុណបំណាច់ដល់លោកពូជាគ្រូដែលបានចំណាយពេលបង្រៀនកូនខ្មែរអស់រយ:ពេល​ ៣៧ឆ្នាំ​មកនេះ​ អោយទទួលបាននូវជម្រករស់នៅដ៏សែនកក់ក្តៅឡើងវិញ។ 

សន្តិភាព​ បានផ្តល់ឱកាសអោយយេីងកសាងលេីកស្ទួយអំពេីល្អចែករលែកក្តីស្រឡាញ់ដល់ពលរដ្ឋដោយគ្មានការរេីសអេីងនៅគ្រប់ទីកន្លែង៕ អរគុណសន្តិភាព​! 

ដោយ​៖ស​ តារា​


ចែករំលែក៖