ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សុក​ ផេង​៖​ បច្ចុប្បន្នក្រុមអគតិបាននិងកំពុងធ្វើចលនាភូតភរ មកដល់ទៀតហើយ​ សូមបងប្អូនមេក្រុមបក្ស ជួយក្រើនរំលឹកដល់សមាជិកខ្លួនកុំឱ្យចាញ់បោកក្រុមអគតិនេះ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តីប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ​ នៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២នេះ​ បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិ ចំនួន៣ភូមិនៅស្រុកចំការលើ ខេត្តកំពង់ចាម។​ ជាក់ស្ដែង​ ភូមិចំនួន៣ដែលលោក សុខ ផេង ជួបសំណេះសំណាលនាឱកាសរួមមានភូមិ៖​ ភូមិបី មានសមាជិកចំនួន ៣៩,ភូមិក្រឡែងកើតចំនួន៦២នាក់ និងភូមិក្រឡែងលិច ចំនួន៣៥នាក់ សរុបសមាជិកទាំងអស់មាន ចំនួន ១៣៦នាក់។ 

ជាមួយគ្នានេះដែរ​ លោក សុក ផេង បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់​ លោក ហ៊ុន ម៉ានិត​ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ ដល់បងប្អូនប្រធានក្រុមបក្សផងដែរ។​ លោករដ្ឋលេខាធិការរូបនេះ​ ក៏បានលើកពីតម្លៃសន្តិភាពដែលយើងមិនអាចកាត់ថ្លៃបាន ហើយយើងរួមគ្នារក្សាអោយបាននូវសន្តិភាពអោយបានគង់វង្ស ស្ថិតស្ថេរ ព្រោះសន្តិភាពបាននាំនូវការអភិវឌ្ឍនទាំងធនធានមនុស្ស ទាំងជីវភាពរស់នៅ ទាំងសម្ភារប្រើប្រាស់ ជាពិសេសជួយដល់គ្រួសារក្រីក្រ ស្រ្តី និងកុមារក្រីក្រ និងបានជួយតភ្ជាប់បណ្ដាញអគ្គីសនី ដល់គ្រួសារពុំមានលទ្ធភាពបង់សេវាតភ្ជាប់បានប្រើប្រាស់។ 

បន្ថែមពីនេះ​ លោក​ សុក​ ផេង​ បាននសង្កត់ធ្ងន់ថា៖ បច្ចុប្បន្នក្រុមអគតិបាននិងកំពុងធ្វើចលនាភូតភរ មកដល់ទៀតហើយសូមបងប្អូនមេក្រុមបក្ស ជួយក្រើនរំលឹកដល់សមាជិកខ្លួនកុំឲ្យចាញ់បោកក្រុមអគតិនេះ ដោយយើងរួមគ្នារក្សាសន្តិភាព និងសូមនាំគ្នាបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ នាថ្ងៃទី៥​ ខែមិថុនា​​ ឆ្នាំ២០២២​ នាពេលខាងមុខនេះ។

ដោយ​ឡែក​ក្នុងពិធីជួបសំណេះសំណាលនោះដែរ ក៏មានការលើកឡើងពីសំណូមពររបស់ក្រុមបក្ស និងចំណុចប្រឈមនាពេលកន្លងមក ដើម្បីស្នើរដល់ប្រធានក្រុមការងារជួយដោះស្រាយ ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖