ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ ពិធីបើកជាផ្លូវការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ  ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ 

សូមបញ្ជាក់ថា, កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានចាប់ផ្តើមជាផ្លូវការជាមួយនឹងវគ្គជម្រុះជុំទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩-២០ និងថ្ងៃ២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានបេក្ខជន បេក្ខនារីតំណាង ៣២ វិទ្យាល័យ មកពីរាជធានី ខេត្តទាំង២៥ ចូលរួមធ្វើការប្រកួតជម្រុះយក ១៦ វិទ្យាល័យ ដើម្បីបន្តទៅវគ្គបន្ទាប់។ 

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ រៀបចំឡើងក្នុងគោលបំណងជំរុញ​ និងបណ្តុះយុវសិស្សឱ្យមានបំណិនស្រាវជ្រាវ ការនិយាយជាសាធារណៈ ការវិភាគបែបស៊ីជម្រៅ ការបញ្ចេញមតិប្រកបដោយមូលដ្ឋានព័ត៌មានច្បាស់លាស់ និងបំណិនឌីជីថល។

ក្រសួងអប់រំយុវជននិងកីឡា តែងណែនាំថា, ធ្វើថ្ងៃនេះកុំចាំស្អែក គឺត្រូវបន្តអនុវត្ត ៣ការពារ ៣កុំ ទោះបីអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ រួចហើយ ក៏ដោយ!

ដើម្បីទទួលបានព័ត៌មានផ្សេងៗ  ទាក់ទងនឹងសារអប់រំសុខភាពការពារខ្លួនពីជំងឺកូវីដ-១៩  នៅក្នុងសាលារៀន តាមដានរាល់ផេករបស់ ក្រសួងអប់រំយុវជននិងកីឡា 

ដោយ ៖ សិលា


ចែករំលែក៖