ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់នៅប្រេស៊ីលស្លាប់ កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

សារព័ត៌មាន CGTN បានផ្សាយថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុង Petropolis នៃរដ្ឋ Rio de Janeiro ប្រទេសប្រេស៊ីលបានបន្តកើនដល់ ១៥២នាក់ហើយ ខណៈដែលមនុស្ស១៦៥នាក់កំពុងបន្តបាត់ខ្លួននៅឡើយ។
គ្រោះទឹកជំនន់និងបាក់ដីបានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយមកទល់ឥឡូវនេះ អាជ្ញាធរប្រេស៊ីលកំពុងតែបន្ត ប្រតិបត្តិការជួយសង្រ្គោះនិងតាមស្វែងរកអ្នកបាត់ខ្លួនយ៉ាងសស្រាក់សស្រាំដដែល។ ចំណែកឯ អ្នកជំនាញជាច្រើនបានអះអាងថា គ្រោះមហន្តរាយធម្មជាតិនៅប្រេស៊ីលបានបង្ហាញយ៉ាងច្បាស់ថាការប្រែប្រួលអាកាសធាតុមិនត្រឹមតែកំពុងបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងទីក្រុង Petropolis ប៉ុណ្ណោះទេ តែវាក៏កំពុងបង្កឱ្យមានគ្រោះធម្មជាតិនៅជុំវិញពិភពលោកថែមទៀតផង។
កាលពីថ្ងៃទី១៨ខែកុម្ភៈប្រធានាធិបតីប្រេស៉ីល លោក Jair Bolsonaro ក៏បានជិះយន្តហោះ ដើម្បីពិនិត្យមើលតំបន់រងគ្រោះពីលើផ្ទៃអាកាសផងដែរ ហើយលោកបានចាត់ទុកទិដ្ឋភាពដែលលោកបានឃើញប្រៀបដូចជាទិដ្ឋភាពដែលបន្សល់ទុកដោយសង្រ្គាមយ៉ាងដូច្នោះដែរ៕ ដោយ៖ សាធី

រូបថត៖infonet.Vietnamnet.vn


ចែករំលែក៖