ខេត្តកំពង់ចាម៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលមេសរជ្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី (ដោយប្រេីវិធានញុះញង់) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៦នាក់ ក្នុងនោះមានស្រី០១នាក់ គឺ១-ឈ្មោះ ផល្លី ទិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន០២កញ្ចប់ ) ។ ២-ឈ្មោះ ផន ស្រីខួច ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣-ឈ្មោះ ភារម្យ ភារិទ្ធ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរលើ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៤-ឈ្មោះ ញុង ជឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៥-ឈ្មោះ ជឿន រ៉ាវី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៦-ឈ្មោះ ទ្រី ធុនឡុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ៧-ឈ្មោះ នាត ម៉េងលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ៨-ឈ្មោះ អ៊ុល វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៩-ឈ្មោះ ពុត ពន្លឺ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងមាស មានទីលំនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់ ) ។
១០-ឈ្មោះ ញាវ ពន្លក ហៅ ក្រឹម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់ និងជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦២៦៣ ត.ព្រ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ចេញដោយលោក លី ម៉ារីណា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ) ។
១១-ឈ្មោះ ហ៊ាង ម៉េងហ៊ួរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ១២-ឈ្មោះ ឡាច ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ១៣-ឈ្មោះ គួន ប៊ុនធឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
១៤-ឈ្មោះ អេង ឆេងហ៊ាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ១៥-ឈ្មោះ អុីម សារ៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិសំរោង ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ១៦-ឈ្មោះ ឈិន ឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅភូមិសំពាង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ១៧-ឈ្មោះ វ៉ា វៀន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធំ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៤កញ្ចប់, ទូរស័ព្ទដៃចំនួន១៣គ្រឿង, ប្រាក់ញុះញង់ចំនួន២៥០,០០០៛ (ម្ភៃប្រាំមុឺនរៀល), ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងត្រូវបានសមត្ថកិច្ចនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ដោយ ៖ វណ្ណៈ