ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺបានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ខែកុម្ភៈ ទិសដៅការងារ ខែមីនា ឆ្នាំ២០២២ ។

ក្នុងឱកាសនោះដែរក៏មានពិធីប្រគល់-ទទួលសេចក្ដីសម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែង និងផ្លាស់ប្ដូរអង្គភាព ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានចំនួនរួម ០៤នាក់ ។

យោងតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា សេចក្ដីសម្រចតែងតាំងផ្លាស់ប្ដូរ មុខតំណែង ជា (មេបញ្ជាការរងខេត្ត) ចំនួន ០១នាក់ ។

-សេចក្ដីសម្រចផ្លាស់ប្ដូរកងឯកភាព ជានាយទាហាន ចំនួន ០៣នាក់ ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖