ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសបេឡារូសចាប់ផ្តើមបោះឆ្នោតប្រជាមតិដើម្បីដាក់ពង្រាយអាវុធបរមាណូរបស់រុស្ស៊ីនៅទឹកដីរបស់ខ្លួន

ចែករំលែក៖

នៅថ្ងៃទី២៧ ខែកុម្ភៈ ការបោះឆ្នោតប្រជាមតិនៅក្នុងប្រទេសបេឡារូស ដើម្បីអនុម័តច្បាប់ថ្មីអនុញ្ញាតឱ្យរុស្ស៊ីដាក់អាវុធបរមាណូនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលបេឡារូសបានក្លាយទៅជាជើងទម្រដើម្បីរុស្ស៊ីវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

សារព័ត៌មានរុស្ស៊ីបានផ្សាយថា គណៈកម្មាធិការរៀបចំការបោះឆ្នោតបេឡារូសបានប្រកាសថា លទ្ធផលនៃការបោះឆ្នោតគឺមានពលរដ្ឋ ៦៥,២% បានគាំទ្រឱ្យរុស្ស៊ីដាក់អាវុធបរមាណូ។ ទាំងនោះហើយរុស្ស៊ីអាចនឹងប្រើប្រាស់អាវុធបរមាណូពីគ្រប់ទិសទីទៅលើប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសលោកខាងលិច ប្រសិនបើសង្គ្រាមរាលដាលទ្រង់ទ្រាយធំទៅជាសង្គ្រាមបរមាណូនោះ។
ការផ្លាស់ប្តូរនេះកើតឡើងក្នុងពេលដែលប្រធានាធិបតីបេឡារូសលោក Lukashenko បានប្រកាសគាំទ្ររុស្ស៊ីនៅក្នុងសង្គ្រាមវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ នៅមុនពេលបោះឆ្នោតជាបន្ទាន់កាលពីថ្ងៃទី២៧ខែកុម្ភៈ ប្រធានាធិបតី Lukashenko បានលើកឡើងថា លោកបានស្នើដល់ភាគីរុស្ស៊ីបញ្ជូនអាវុធបរមាណូមកកាន់ប្រទេសបេឡារូស។
ប្រធានាធិបតី Lukashenko បានបញ្ជាក់ថា « ប្រសិនបើលោកខាងលិចបញ្ជូនអាវុធបរមាណូ មកកាន់ប្រទេសប៉ូឡូញ ឬ Lithuania ជាប់ព្រំដែនរបស់យើងនោះ គឺយើងចាំបាច់ត្រូវតែស្នើរុស្ស៊ីដាក់អាវុធបរមាណូផងដែរ ដើម្បីទប់ទល់រាល់ការគំរាមកំហែងទាំងនោះ ៕ ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖