ភ្នំពេញ៖ សិទ្ធិអាទិភាពលើផ្លូវប្រសព្វ នៅត្រង់ទីតាំងផ្លូវខ្វែង (គ្មានភ្លើងសញ្ញា ឬ ផ្លាកសញ្ញាអាទិភាព) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ? នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃសៅរ៍ទី០៥ ខែមីនា ឆ្នាំ២០២២។
ក្រសួងសាធារណការ បានឱ្យដឹងទៀតថា អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ ។ ជាមួយគ្នានោះ លោកអ្នកអាចតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “។
ដោយឡែកផ្លាកសញ្ញាបំរាម ដែលមាននៅលើដងផ្លូវសាធារណៈ ដូចជា៖ ហាមបត់ឆ្វេង, ហាមបត់ស្តាំ និង ហាមបត់ត្រឡប់ក្រោយ គឺជាការដាក់បំរាមដល់អ្នកបើកបរ មិនឱ្យប្រព្រឹត្តខុសពីខ្លឹមសារនេះឡើយ។ ដូចនេះអ្នកបើកបរ ត្រូវអនុវត្ត និង គោរពដាច់ខាត។ ដូច្នេះលោកអ្នកត្រូវស្វែងយល់ដឹងពីផ្លាកសញ្ញាចរាចរណ៍បន្ថែម ឬទ្រឹស្តីនៃការបើកបរផងដែរ៕
ដោយ៖សហការី