ខេត្តព្រៃវែង៖ បេីយោងតាមការបញ្ជាក់ពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទទី០៧ ខែមីនា ឆ្នាំ២០២២នេះ លោករួមជាមួយភរិយា ព្រមទាំងក្រុមការងារ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកស្រី ញ៉ែម សាខន ស ខេង ជួបសំណេះសំណាលសួរសុខទុក្ខជាមួយបុគ្គលិកអប់រំជាស្ត្រី និងប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៣០០គ្រួសារ ក្នុងស្រុកពោធិ៍រៀង ។
ក្នុងឱកាសនោះ លោក ស សុខា ក៏បាននាំយកនូវគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាពទាំង ៣០០គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ១ការ៉ុង, ទឹកស៊ីអ៊ីវ ចំនួន ១ដប, ប្រេងឆា ចំនួន ១ដប, ត្រីខកំប៉ុង ចំនួន ១យួរ, មីជាតិ ចំនួន ១កេស, ម៉ាសការពារ ចំនួន ១កញ្ចប់, កាបូប ចំនួន ១ និងទឹកបរិសុទ្ធ ចំនួន ១យួរ។ ដោយឡែកមន្ត្រីរាជការជាស្ត្រី ចំនួន ១២២នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ៣ម៉ឺនរៀល ។
ក្នុងឱកាសនោះដែរ លោកស្រី ញ៉ែម សាខន ស ខេង ក៏បានជូនបាច់ផ្កា ដល់តំណាងបុគ្គលិកអប់រំជាស្ត្រី ចំនួន ៥នាក់ ជាការអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ៕
ដោយ៖សហការី