ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតកូរ៉េខាងត្បូង៖ ពិបាកក្នុងការព្យាការណ៍អ្នកទទួលបានជ័យជម្នះ

ចែករំលែក៖

នៅថ្ងៃទី៩ ខែមីនា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូងបានចាប់ផ្តើមឡើងហើយ ដើម្បីជ្រើសរើសអ្នកដឹកនាំជំនួសប្រធានាធិបតីលោក មូន ជេអុីន។
នៅពេលនេះដែរ បេក្ខភាពប្រធានាធិបតី Lee Jae Myung និងលោក Yoon Suk Yeol របស់គណបក្សប្រឆាំង មានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា។ ពលរដ្ឋកូរ៉េខាងត្បូង ៤៤លាននាក់ នឹងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី២០នៅក្នុងប្រទេសនេះ។
រយៈពេល២ម៉ោងក្រោយការិយាល័យបោះឆ្នោតបានបើកទ្វារ នៅម៉ោង ៦ៈ០០នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ក្រុមមន្ត្រីរៀបចំការបោះឆ្នោតបានអះអាងថា អត្រាអ្នកចូលរួមបោះឆ្នោតមាន៥ភាគរយ នៅទូទាំងប្រទេស បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៧ មាន៥,៦ភាគរយ។ ការបោះឆ្នោតនេះប្រព្រឹត្តទៅចំពេលករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទុះឡើងជាថ្មីយ៉ាងគំហុក។
មានបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងពីររូបដែលកំពុងប្រកួតប្រជែងដោយមានសំឡេងគាំទ្រប្រកិតប្រកៀកគ្នា នោះគឺបេក្ខជនមកពីបក្សកាន់អំណាច លោក លី ចេ ម្យុង (Lee Jae-myung) និងបេក្ខជនមកពីបក្សប្រឆាំង លោក យូន ស៊ុកយ៉ុល (Yoon Suk-yeol)។ ប្រជាជនកូរ៉េខាងត្បូងមានសិទ្ធិបោះឆ្នោតមានប្រហែលជា៤៤លាននាក់ដែលមានអាយុ១៨ឆ្នាំឡើងនៅក្នុងចំណោមប្រជាជនសរុប ៥២លាននាក់៕

រូបថត៖AFP

ដោយ៖ ធីរីណា(រូបថត៖yonhap News)


ចែករំលែក៖