ភ្នំពេញ : សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមអបអរសាទរគោរពជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសដែល ឯកឧត្តម ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ។
ខាងក្រោមនេះលិខិតអបអរសាទរ របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)
សូមគោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ឯកឧត្តម រដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
យើងខ្ញុំជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូម ចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស ដែល ឯកឧត្តម រដ្ឋមន្ត្រី ទទួលបាន បត្របណ្ឌិតកិត្តិយស គរុកោសល្យសារព័ត៌មានមនុស្សសាស្ត្រ និងសង្គមសាស្ត្រ ពីសាកលវិទ្យាល័យ រ៉ាច្ចមុងឃុន តិចណូឡូជី ប្រាណាខន នៃព្រះរាជាណាចក្រថៃ និងប្រទានដោយផ្ទាល់ពី ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន។
ការទទួលសញ្ញាបត្រនេះ គឺជាកិត្តិយសដ៏ឧត្តុងឧត្តម និងជាសក្ខីភាពទទួលស្គាល់នូវគុណបំណាច់ ដ៏ធំធេងរបស់ ឯកឧត្តម រដ្ឋមន្ត្រី ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំវិស័យ ព័ត៌មាននិងការផ្សព្វផ្សាយនៅកម្ពុជា។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម រដ្ឋមន្ត្រី មេត្តាទទួលនូវសេចក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅអំពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ៖សុខ ខេមរា