ខេត្តបាត់ដំបង ៖ និស្សិតម្នាក់ចូលទៅទិញម្ហូបនៅក្នុងផ្សារធំបាត់ដំបង (ផ្សារណាត់) ចេញមកវិញត្រូវចោរលួចយកម៉ូតូបាត់ទាំងព្រឹកដោយសុវត្ថិភាព។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៩ព្រឹកថ្ងៃទី១១ មីនា ឆ្នាំ២០២២ នៅក្រុងបាត់ដំបង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលម៉ូតូដែលត្រូវចោរកាច់សោកលួចយកទៅបាត់នោះម៉ាក Honda Scoopy ពាក់ស្លាកលេខ បាត់ដំបង 1AM-6269 មានម្ចាស់ឈ្មោះ អ៊ុំ សក្ដិកានូ ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ជនរងគ្រោះបានឲ្យដឹងថាម៉ូតូដែល ត្រត្រូវចោរលួចយកទៅបាត់នោះ ខណៈខ្លួនជិះទៅទុកនៅម្ដុំខាងជើងផ្សារណាត់ រួចដើរចូលទៅទិញម្ហូប ពេលចេញមកវិញក៏បាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។
បើតាមសមត្ថកិច្ចបានប្រាប់ថា នៅខាងជើងផ្សារណាត់ មានកន្លែងផ្ញើម៉ូតូ តែជនរងគ្រោះ មិនបានយកម៉ូតូទៅផ្ញើទេ ដោយសំអាងថា ចូចូលទិញម្ហូបតែមួយភ្លែតក៏ត្រូវចោរកាច់សោកម៉ូតូយកទៅបាត់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងដែរថាជាការកត់សម្គាល់ផងដែរថា ករណីចោរកម្ម «កាច់សោរលួចម៉ូតូ» នៅតាមទីប្រជុំជន ឬ តាមទីផ្សារនានានៅក្នុងក្រុងបាត់ដំបង តែងកើតមានឡើងស្ទើររាល់ថ្ងៃ តែករណីខ្លះត្រូវបានសមត្ថកិច្ចបិតបាំងមិនធ្វើរបាយការណ៍ជូនថ្នាក់លើឲ្យបានដឹងទេ ដោយសារតែបទល្មើសដដែលៗវាបានកើតឡើងញឹកញាប់ពេក ដែលមិនអាចទប់ស្កាត់ឬបង្រ្កាបបានជនដែដល់ ។
ប៉ុន្តែពេលខ្លះ ការព្យាយាមបិទបាំង«បទល្មើស»របស់មន្រ្តីថ្នាក់ក្រោមនេះ ត្រូវបានបែកធ្លាយ ដោយសារតែម្ចាស់ម៉ូតូ ឬ ជនររងគ្រោះសរសេរសារអំពីហេតុការណ៍ចោរលួច បង្ហោះជាសាធារណៈតាមបណ្ដាញសង្គម ទើបមានការលេចឮដល់ថ្នាក់លើ ។ ប្ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា បទល្មើស«កាច់សោលួចម៉ូតូ» នេះតែងកើតមានស្ទើររាល់ថ្ងៃ មិនថា នៅក្នុងក្រុងបាត់ដំបង ឬ នៅតាមបណ្ដាស្រុកនានា នោះទេ ប៉ុន្តែមានរបាយការណ៍តិចតួចណាស់ដែលមន្រ្តីតាមបណ្ដាស្រុក បានរាយការណ៍មកកាន់ការិយាល័យជំនាញពោលគឺត្រូវមន្រ្តីមូលដ្ឋានបិទព័ត៌មាននេះជិតឈឹងតែម្ដង។
ជាការកត់សម្គាល់ បច្ចុប្បន្ន បទល្មើសគ្រប់ប្រភេទ បាននឹងកំពុងកើតឡើងពេញបន្ទុកស្ទើរគ្រប់ទីកន្លែង។ ដូចជាបទល្មើស «ល្បែងស៊ីសង» បទល្មើស« ចោរលួច ចោរឆក់ ចោរគាស់ផ្ទះ និង បទល្មើសគ្រឿងញៀន»។ល។ បទល្មបទល្មើសមួយចំនួនត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចខិចខូចមួយចំនួនតូចផងដែរជាពិសេស«ល្បែងស៊ីសង និង គ្រឿងញៀន» ខណៈវិធានការទប់ស្កាត់ និងការបង្រ្កាបរបស់លោកស្នងការខេត្ត ហាក់មិនមានភាពវិជ្ជមានសោះ ៕
ដោយ៖ជ្រោយពេជ្រ