ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលពីវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះអត់លេខ ផ្លូវលំ ក្រុម២ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះឈ្មោះ យ៉ា រ៉ានឿន ភេទស្រីអាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលេី។
ករណីអគ្គិភ័យនេះបានបណ្តាលឱ្យរងការខូចខាតសម្ភារនៅក្នុងផ្ទះមានម៉ាស៊ីនកាត់ដេរ១០គ្រឿង ទូទឹកកក១ ទូរទស្សន៍១គ្រឿង និងសម្ភារប្រេីប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះផ្ទះនេះគឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ។
ក្នុងប្រតិបត្តិការខាងលេីសមត្ថកិច្ចប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៣គ្រឿង របស់សាលាខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់ទឹកអស់៨ម៉ែត្រគូប។
ករណីអគ្គិភ័យខាងលេីនេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕
ដោយ៖សុខាសែនជ័យ