ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណី​រំលោភ​លើ​ទំនុក​ចិត្ត​ (ខ្ចី​ម៉ូតូ​យក​ទៅបញ្ចាំ​)

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនក្រោយពីជនរងគ្រោះដាក់ពាក្យបណ្តឹងពាក់ព័ន្ធករណីរំលោភលេីទំនុកចិត្តយកម៉ូតូទៅបញ្ចាំ។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលា៦ព្រឹក​ ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចភូមិព្រៃព្រីងខាងជេីងសង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជនរងគ្រោះឈ្មោះ ហុង​ សៀងហៃ​ ភេទប្រុសអាយុ៣១​ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

ចំណែកជនសង្ស័យឈ្មោះ សេង​ សូវៀត​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ មុខរបរជាងចាក់សាក់​ ស្នាក់នៅភូមិព្រៃព្រៃខាងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុនៅថ្ងៃទី៨​ ខែមីនា​ ឆ្នាំ២០២២​ វេលាម៉ោង១១និង៣០នាទីព្រឹក​ ជនសង្ស័យបានខលហៅជនរងគ្រោះឱ្យមកចាក់សាក់នៅកន្លែងខ្លួន​ បន្ទាប់ពីចាក់រួចជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះម៉ាក​ស៊ុយ​សូគី​ឡេត​​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1AB 6132 យកទៅចាក់សាក់ឱ្យភ្ញៀវនៅម្តុំទួលទំពូង​ ។ 

រហូតមកដល់វេលាម៉ោង១១និង២០នាទីថ្ងៃដដែល​ ក៏ត្រឡប់មកវិញហេីយហុចលុយចំនួន៧.០០០រៀលទៅជនរងគ្រោះដេីម្បីទិញស្រាបៀរផឹក​ លុះផឹកអស់ជនសង្ស័យខ្ចីម៉ូតូម្តងទៀត​ ក៏យកទៅបញ្ចាំនៅឃ្លាំងរំសេវបាត់។ 

ក្នុងរបាយការណ៍បានបញ្ជាក់ទៀតថា​ រហូតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២២នេះ​ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យឱ្យមកយកខ្លួនទៅនៅជាមួយព្រោះប្រពន្ធដេញចេញពីផ្ទះ​ ពេលជនសង្ស័យមកយកជនរងគ្រោះឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ចតែម្តង។ 

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖