ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនសុិនទ្រីប្រមូលសំរាម​ បើកបុករថយន្តដឹកជ្រូករងការខូចខាត​ និងរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖​ រថយន្តក្រុមហ៊ុនសុិនទ្រីប្រមូលសំរាមមួយគ្រឿង​ បានជ្រុលទៅរថយន្តទឹកជ្រូក បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងបង្កឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល​ កាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី ១២ខែមីនាឆ្នាំ ២០២២​ នៅតាមបណ្តោយផ្លូវ ២១៧​ នៅសង្កាត់ដង្កោ​ ខណ្ឌដង្កោ។

    តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា​នៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់បើករថយន្តធុនធំដឹកជ្រូកប្រហែលចំនួន៥ទៅ ៦ ក្បាល​ ធ្វេីដំណេីរតាមផ្លូវបេតុងទិសដៅពីលិចទៅកេីត​ បំណងឆ្លងផ្លូវ២១៧បត់ឆ្វេង តែមិនទាន់ឆ្លងផុតផងស្រាប់តែមានរថយន្តប្រមូលសំរាម​ បើកតាមបណ្តោយផ្លូវ ២១៧ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនចាប់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្តដឹកជ្រូកចំពាក់កណ្ដាលហើយគាមគ្នាឡេីងលេីចិញ្ចើមផ្លូវធ្វើឲ្យអ្នកបើកបររថយន្តប្រមូលសំរាមនិងកម្មករប្រមូលសំរាមរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ភ្លាមនោះអ្នករងរបួសត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកទៅសង្គ្រោះភ្លាមៗ។

    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ បានចុះទៅដល់ទីតាំងនៅកន្លែងកើតហេតុនិងរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោដើម្បីចុះទៅធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការរដ្ឋានខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖