ព័ត៌មានទាន់ហេតុការណ៍៖

កំពុងកាត់សោររបងបំណងចូលលួចទ្រព្យសម្បត្តិម្ចាស់ចេញមកទាន់ឃាត់ខ្លួនជាប់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានជនរងគ្រោះឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយពីពួកគេនាំគ្នាកាត់របងផ្ទះបំណងចូលលួចទ្រព្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ថ្មគោល​២​ សង្កាត់ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ 

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សំរិទ្ធ​ រស្មី​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

ចំណែកជនរងគ្រោះឈ្មោះ អៀម​ ប៉ុន​ ភេទប្រុសអាយុ៤៨ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅ​ភូមិ​ថ្មគោល​២​ សង្កាត់ចោមចៅ​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

វត្ថុ​តាង​ដក​ហូត៖​ កន្ត្រៃ​កាត់​ដែក​ ចំនួន​០១ដេីម​ និង​សោរ​សូឡុិច​ចំនួន​០១​គ្រឿង​។ 

តាមការរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់កំពុងសម្រាកនៅក្នុងផ្ទះ​ ពេលនោះស្រាប់តែមានអ្នកជិតខាងខលតាមទូរស័ព្ទប្រាប់មានជនសង្ស័យមួយក្រុមកំពុងធ្វេីសកម្មភាពកាត់សោររបងទ្វារ​ ភ្លាមនោះរូបគាត់ក៏ចេញពីក្នុងផ្ទះមកមេីលក៏ឃេីញជនសង្ស័យកំពុងធ្វេីសកម្មភាព​ ទេីបស្រែកថាចោរៗផ្អេីលដល់អ្នកជិតខាងដេញចាប់បានម្នាក់ចំណែកបក្ខពួក៣នាក់ទៀតគេចខ្លូនបាត់។ 

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖