ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​អ្នកលេងល្បែងបញ្ជល់មាន់​ ០៨នាក់​ នៅក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​ ខែមីនា​ ឆ្នាំ​២០២២នេះ​ កម្លាំងអធិការដ្ឋាននគរបាលក្រុង​​ព្រះសីហនុ​ បានបង្ហាញមុខក្រុម​អ្នកលេងល្បែងបញ្ជល់មាន់​ ០៨នាក់​ ជាសាធារណៈ​ក្រោយឃាត់ខ្លួន​យកមកសាកសួរ​។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ច​ បានឱ្យដឹងថា​ ​ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង​១រសៀល​ថ្ងៃសុក្រ ថ្ងៃទី១៨ ខែមីនាម្សិលមិញនេះ​​ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង​ស្ថិតនៅចំណុចក្នុងព្រៃ​ ក្បែរភ្នំ៩៦ ស្ថិតនៅភូមិ៥​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ​ ដោយធ្វើការឃាត់ខ្លួនបានមនុស្ស​០៨នាក់ ភេទ ប្រុស ​(អ្នកលេងល្បែងជល់មាន់) ដកហូត ម៉ូតូ​ចំនួន ០៧ គ្រឿង​ ម៉ូតូ PassApp ០២គ្រឿង​ កង់​ ០១គ្រឿង​ និងមាន់ជល់ ចំនួន០៣ក្បាល ។ 

ជនសង្ស័យទាំង០៨នាក់ មានឈ្មោះដូចខាងក្រោម៖

១.លី វណ្ណឆាយ ភេទ ប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្រុម២២ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ 

២.ឡុង ដន ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅក្រុម២៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ 

៣.ស៊ាវ ភក្រ្ត័ ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅ បន្ទប់ជួល ភូមិ២ សង្កាត់លេខ១ ក្រុង.ខេត្ត ព្រះសីហនុ ។ 

៤.រិន ទូច ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ 

៥.សេន សិទ្ធ ភេទ ប្រុស អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅក្រុម១៧  ភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ 

៦.ថត សុភី ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ 

៧.លី ធូ ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ ។ 

៨.ជា ហ៊ួ ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្ត ស្នាក់នៅបន្ទប់ជួល ភូមិ១ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។ 

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង០៨នាក់ ពិតជាបានទៅសង្វៀនក្នុងព្រៃម្តុំភ្នំ៩៦ សង្កាត់លេខ៤ ដើម្បីទៅរកលេងល្បែងស៊ីសងជល់មាន់ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងរង់ចាំចាត់ការតាមនីតិវិធីបន្ត៕

ដោយ​៖ស​ តារា​


ចែករំលែក៖